រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ស្ដីពីការងារគ្រប់គ្រងហត្ថពលកម្មបរទេសការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ជូនសហគ្រាស/គ្រឹះស្ថាននានានៅស្រុកស្វាយទាប

  • 229
  • ដោយ Admin

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ស្ដីពីការងារគ្រប់គ្រងហត្ថពលកម្មបរទេសការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ជូនសហគ្រាស/គ្រឹះស្ថាននានាក្នុងខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត ស្ថិតក្នុងស្រុកស្វាយទាប។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោកប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្ត លោកស្នងការរងនគរបាលខេត្ត​ លោក-លោកស្រី មន្រ្តីរាជការ លោក.លោកស្រី នាយក និងតំណាងក្រុមហ៊ុន សហគ្រាស/គ្រឹះស្ថានានាជាច្រើនរូបទៀត។

លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្ត បានមានប្រសាសន៍ឲ្យដឹងថា: ការបើកវគ្គផ្សព្វផ្សាយនាពេលនេះគឺមានគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងជនបរទេសដែលមកប្រកបរបរ និងបំរើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តស្វាយរៀង ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន សំដៅកាត់បន្ថយជាអតិមរិមា និងឈានទៅរកការលុបបំបាត់នូវការប្រើប្រាស់ហត្ថពលកម្មបរទេស មិនស្របច្បាប់ នៅតាមគោលដៅ ឬទីតាំងអាជីវកម្មនានា និងដើម្បីរួមចំណែក ក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការ បង្កើនការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកំលាំងពលកម្ម និងអាជិវកម្មផ្លូវភេទ បទល្មើសពាក់ពន្ធ័ល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រពន្ធ័អណឡាញ បទល្មើសគ្រឿងញៀន បទល្មើសសំអាតប្រាក់ ឫបទល្មើសផ្សងៗទៀតសំដៅចូលរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់សង្គម។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តបានមានប្រសាសន៍ថា: ក្នុងនាមរដ្ឋបាលខេត្តលោកសូមគាំទ្រដល់ផែនការសកម្មភាពក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដែលរៀបចំដោយគណៈកម្មការអន្តរក្រសួងនិងសូមជំរុញលើកទឹកចិត្តដល់ក្រសួងស្ថាប័នគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់សហការរួមគ្នាអនុវត្តផែន

ការសកម្មភាពនេះប្រកបដោយការទទួលខុសត្រូវខ្ពស់និងសូមអំពាវនាវដល់កម្មករនិយោជិតបរទេសនិយោជកនៃរោងចក្រសហគ្រាសមូលដ្ឋានអាជីវកម្មនិងអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រនិងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ។

ឯកឧត្តមបន្តថា: ជាមួយគ្នានេះក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ស្នងការនគរបាលខេត្ត ត្រូវតាមដានដំណើរឲ្យបានត្រឹមត្រូវតាមប្រព័ន្ធគោលការណ៍និងនីតិវិធីកំណត់ប្រកបដោយតម្លាភាព គណនេយ្យភាពនិងត្រូវធានារក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងមិនត្រូវធ្វើឲ្យប៉ះពាល់ឬរំខានដល់ដំណើរការផលិតកម្មអាជីវកម្មស្របច្បាប់របស់រោងចក្រសហគ្រាសនិងមូលដ្ឋានអាជីវកម្មនានានោះឡើយ។

សូមបញ្ជាក់ផងដែរថា: ក្នុងឆ្នាំ២០២២កន្លងទៅនេះ មន្ទីរបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍,ស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសតាមបណ្តាសហគ្រាសគ្រឹះស្ថាននានាក្នុងខេត្ត សម្រេចបានលទ្ធផលបានចុះធ្វើអធិការកិច្ចតាមសហគ្រាសនានាក្នុងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លើសហគ្រាស/គ្រឹះស្ថានសរុប១៩២កន្លែង ដែលមានកម្មករនិយោជិតខ្មែរ សរុប៨៨.៩៦៧នាក់ ស្រី៥៣.៩៩៥នាក់ និងមានជនបរទេសសរុប ចំនួន២៦៧០នាក់ ស្រី៦៤២នាក់ មាន១៧សញ្ជាតិ មានដូចជា៖ វៀតណាម / ចិន / កូរ៉េខាងត្បូង / តៃវ៉ាន / ហ្វីលីពីន / ជប៉ុន / ម៉ាឡេស៊ី / សាំងហ្គាពួរ / បង់ក្លាដេស / ឥណ្ឌូនេស៊ី / នេប៉ាល់ / មីយ៉ាន់ម៉ា / អាព្រិចខាងត្បូង / អាឡឺម៉ង់ / ប៉ាគីស្ថាន / រុស្សី / ឡាវ។

ក្នុងការចុះធ្វើអធិការកិច្ចមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានសម្រេច

ផាកពិន័យចំពោះសហគ្រាស ដែលមិនព្រមអនុវត្តតាមច្បាប់ស្តីពីការងារចំនួន០៣សហគ្រាស ដោយប្រមូលបានថវិកាសរុបចំនួន៣២.៧៦០.០០០រៀល(សាមសិបពីលាន ប្រាំពីរហុកពាន់រៀលគត់)។ ចំពោះថវិកានេះ បានបង់ចូលជាថវិការដ្ឋ តាមនីតិវិធីរួចរាល់ហើយ៕

អត្ថបទទាក់ទង