រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍

  • 264
  • ដោយ Admin

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមអមដំណេីរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍ ស្ថិតក្នុង ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សូមជម្រាបជូនថា​ អគារដែលបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ រួមមាន ៖

១/.អគាររដ្ឋបាល ចំនួន ០១ ខ្នង ទទឹង១៣ម៉ែត្រ x បណ្ដោយ ២៨ ម៉ែត្រ (២ជាន់ គឺ ជាន់ផ្ទាល់ដី និងជាន់ទី១)

២/.អគារសាលប្រជុំ ចំនួន ០១ខ្នង (១ជាន់ គឺជាន់ផ្ទាល់ដី) ទទឹង១៧,១ ម៉ែត្រ បណ្ដោយ២០ ម៉ែត្រ

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបានដំណើរការទៅតាមកម្មវិធី ដែលបានគ្រោងទុក្ខ ដោយមានការអុជធូប និង បួងសួងសុំនូវសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី ថ្វាយគ្រឿងសក្ការ បូជា ដេីម្បីឲ្យការសាងសង់ដំណេីរការទៅដោយរលូន និងទទួលបានជោគជ័យ និងសុខសុវត្ថិភាព ៕

អត្ថបទទាក់ទង