នៅព្រឹកថ្ងៃអង្គារ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៣៥គ្រួសារ ក្នុងនោះនៅក្នុងឃុំប្រសូត្រចំនួន ២៤គ្រួសារ (រលំទាំងស្រុង៤គ្រួសារ ) និងនៅសង្កាត់បាទី ក្រុងបាវិតចំនួន ១១គ្រួសារ។អញ្ជើញចូលរួមក្នុងពិធីនេះមានប្រតិភូព្រះបរមរាជវាំង លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរព័ត៌មាន លោកស្រីនាយករដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកស្វាយទាប លោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។ អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន៖ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ ( មុង១ ភួយ១ ក្រមា១ និងសារ៉ុង១ ) មី១កេស ត្រីខ១០កំប៉ុងតង់កៅស៊ូ១ អាវយឺត១ និងថវិកាចំនួន៤០០.០០០រៀល ។ ដោយឡែកចំពោះគ្រួសារដែលរលំទាំងស្រុងចំនួន៤គ្រួសារ ទទួលបានសម្ភារៈដូចគ្នា និងថវិកាចំនួន៨០០.០០០រៀលផងដែរ។
សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល នាំយកព្រះរាជអំណោយ ចែកជូនប្រជារាស្រ្តរចំនួន ៣៥គ្រួសារ
- 1.9ពាន់
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា
- 1.9ពាន់
- ដោយ Admin
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងជូនដល់វីរកងទ័ពនៅភូមិស្វាយទន្ទឹម
- 1.9ពាន់
- ដោយ Admin
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
- 1.9ពាន់
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើះចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
- 1.9ពាន់
- ដោយ Admin
-
លោក ម៉ែន កល្យាណ បានអញ្ជេីញជាអធិបតីដឹកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព
- 1.9ពាន់
- ដោយ Admin
-
លោក ញ៉ែម សារី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់
- 1.9ពាន់
- ដោយ Admin
-
លោក ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា
- 1.9ពាន់
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតអោយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចូលជួបសម្តែងការគួរសម
- 1.9ពាន់
- ដោយ Admin
-
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង
- 1.9ពាន់
- ដោយ Admin
-
លោក ម៉ែន អេង បានដឹកនាំកម្លាំងចម្រុះចុះបើកស៊ីល និងធ្វើការត្រួតពិនិត្យសម្ភារៈ ស្ថិតនៅផ្ទះលេខ K12 ក្រុងបាវិត
- 1.9ពាន់
- ដោយ Admin


















