នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពី លោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ (ម្ចាស់ឱសថស្ថានអរុណរះ) ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្ត ។អំណោយទាំងនោះរួមមាន អង្ករ ២តោន មី ២០កេស ត្រីខ ២០ឡូ ម៉ាស ២កេស ស្មើនឹង ៥០០០ម៉ាស អាល់កុល ៦០លីត្រ និងថវិកា១លានរៀល ។ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួន ក្នុងផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលេីការជួយគ្នាក្នុងគ្រាលំបាក ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយសម្ភារ និងថវិកាមួយចំនួនពី លោក ថោង ប៊ុនធឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ (ម្ចាស់ឱសថស្ថានអរុណរះ)
- 1.3ពាន់
- ដោយ Admin
អត្ថបទទាក់ទង
-
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ
- 1.3ពាន់
- ដោយ Admin
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
- 1.3ពាន់
- ដោយ Admin
-
រដ្ឋបាលខេត្តស្វាយរៀង បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ
- 1.3ពាន់
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពនានាជុំវិញខេត្តចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខ័ន្ធអនុសេនីយ៍ត្រី ប្រាក់ ដា
- 1.3ពាន់
- ដោយ Admin
-
វេទិការការងារ និងការចុះឈ្មោះស្វែងរកការងារធ្វេីរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃវិញ
- 1.3ពាន់
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ចើញចុះសួរសុខទុក្ខគ្រួសារយុទ្ធជនឈ្មោះ វ៉ា ពិសី
- 1.3ពាន់
- ដោយ Admin
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា
- 1.3ពាន់
- ដោយ Admin
-
ឯកឧត្តមប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
- 1.3ពាន់
- ដោយ Admin
-
អាជ្ញាធរខេត្តស្វាយរៀង បានដឹកជញ្ជូនបងប្អូនពលករខ្មែរ ចំនួន ៣៦នាក់ ស្រី១៨នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ
- 1.3ពាន់
- ដោយ Admin
-
កិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
- 1.3ពាន់
- ដោយ Admin















