រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង

  • 13
  • ដោយ Admin

គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានប្រតិភូគណៈកម្មការទី៥ ក្នុងឱកាសបំពេញបេសកកម្ម ដើម្បីចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្ដោប្រវេសន៍ ច្បាប់ស្តីពី សារព័ត៌មាន ច្បាប់ស្តីពីការងារការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅក្នុងខេត្តស្វាយរៀង ដែលបានរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។

មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លលកស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ។

មានមតិស្វាគមន៍​ ឯកឧត្តមអភិបាលខេត្តបានថ្លែងពីវឌ្ឍនភាព​និងទីតាំងភូមិសាស្ត្ររបស់ខេត្តស្វាយរៀង ក្នុងនោះបញ្ជាក់ជូនអំពីតបន់សក្កដានុពលរោងចក្រសហគ្រាសដែលកំពុងបណ្តាក់វិនិយយោគនៅក្នុងខេត្ត​ ព្រមទាំលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន​ ជាមួយនឹងការអនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកន្លងមកក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជីវភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តវេនដឹកនាំប្រកបដោយថាមភាពរបស់សម្តេចមហាបវ័រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រដ្ឋបាលខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុងការ បំពេញតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយការសាមគ្គី សហការល្អពីបណ្តាមន្ទីរ-អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ការចូលរួមរបស់ប្រជាពលរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ធ្វើឲ្យ រដ្ឋបាលខេត្ត ធានាបាននូវនិរន្តរ៍ភាពកិច្ចការរដ្ឋបាល ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ ។

ទន្ទឹមនោះ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងក្នុងវិស័យ ពុទ្ធចក្រ និងអាណាចក្រនៅក្នុងខេត្ត ត្រូវបានកសាងឡើង និងមានការវិវឌ្ឍន៍ល្អប្រសើរជាលំដាប់ផងដែរ។

ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានប្រតិភូបានបញ្ជាក់អំពីគោលបំណងចម្បងនៃបេសកកម្មនេះ ដើម្បីតាមដាន និងស្វែងយល់ពី ការអនុវត្តច្បាប់ និងលិខិតបទប្បញ្ញត្តិ ពិនិត្យមើលការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពីការងារ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានក្នុងដែនសមត្ថកិច្ចខេត្ត។

- ឆ្វេងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈម សិក្សាពីសមិទ្ធផលការងារ សំណូមពរ វិធានការដោះស្រាយ និងចក្ខុវិស័យអភិវឌ្ឍន៍នាពេលអនាគតរបស់រដ្ឋបាលខេត្ត។- កិច្ចការបរទេស និងព្រំដែន វាយតម្លៃលើការងារចងសម្ព័ន្ធមេត្រីភាពរវាងខេត្តស្វាយរៀង ជាមួយបណ្តាខេត្តនៃប្រទេសជិតខាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់។

-ការពង្រឹងទំនាក់ទំនង លើកកម្ពស់កិច្ចសហការ និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់៕

ឆានែលតេឡេក្រាម : https://t.me/svayriengAdmin

អត្ថបទទាក់ទង