រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

រដ្ឋបាលខេត្តស្វាយរៀង​ បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

  • 42
  • ដោយ Admin

ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលខេត្តស្វាយរៀង​ បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្រោមការយកចិត្តទុកដាក់របស់ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្តនឹងរៀបចំរថយន្តក្រុងចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមិនយកប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅ តាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយកំណត់យកទីតាំងខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញ ដំណើរទៅតាមគោលដៅ និងពេលវេលា ដែលមានលម្អិតក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ ៖

អត្ថបទទាក់ទង