រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញចុះសួសុខទុក្ខ​ក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា

  • 53
  • ដោយ Admin

លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញចុះសួសុខទុក្ខ​ក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា​ ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង​

នៅថ្ងៃចន្ទ២រោច​ ខែស្រាពណ៍​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២៥នេះ​ លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បះ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម​ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោកជំទាវបានអញ្ជេីញចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នាំអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​ អញ្ជេីញចុះសួសុខទុក្ខ​ក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា​ ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង​ ដែលជាមន្ត្រីយោធាបម្រើការងារនៅកងឯកភាព​ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធ​ជាមួយនឹងការឈ្លានពានរបស់ភាគីថៃ​នៅខេត្តព្រះវិហារ ក្នុងជន្មាយុ ៤៣ឆ្នាំ។

អញ្ជេីញចូលរួមក្នុងឧកាសនោះដែររួមមាន​ ឯកឧត្តម​ លោកជំទាវជាគណៈប្រតិភូលោកជំទាវបណ្ឌិត​ ឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោកនាយកទីចាត់កា​រហិរញ្ញវត្ថុសាលាខេត្ត​ លោក​ លោកស្រី​ប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ លោកអភិបាលស្រុកចន្ទ្រា​ ស្រុកកំពង់រោទិ៍​ យុវជនកាយរិទ្ធ​ ព្រមទាំងអាជ្ញាធមូលដ្ឋាន​ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។

អត្ថបទទាក់ទង