រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍​សា បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែន

  • 79
  • ដោយ Admin

កិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែននាព្រឹកថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែនស្ថិតនៅសាលប្រជុំVIP ព្រៃបាសាក់សាលាខេត្ត។កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត,លោកអភិបាលរងក្រុងបាវិត,លោកអភិបាលរងស្រុកកំពង់រោទិ៍,លោកប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង,លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត,លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត,លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត,លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍,​ លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍,លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិបាវិត,លោកប្រធានការិយាល័យគយ និងរដ្ឋាករបាវិត,លោកប្រធានការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង