រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

  • 132
  • ដោយ Admin

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

នៅព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ និងលោកជំទាវ​ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-​ ថៃ​ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤​ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។

ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានគណៈបញ្ជាការឯកភាព សមរភូមិទិសយោធភូមិភាគទី៤​ ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣យោធភូមិភាគទី៤,​ឯកឧត្ដមឧត្ដមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ កងពលធំ អន្តរាគមន៍លេខ២,នាយទាហាន​ នាយទាហានរង និងពលទាហាន​ ព្រមទាំងប្រតិភូខេត្តស្វាយរៀង​ជាច្រេីនរូបទៀត។

ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ទិសទី៣ យោធភូមិភាគទី៤ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ​ហើយយើងខ្ញុំ ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តស្វាយរៀង និងត្រូវបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខបងប្អូនយើងនៅថ្ងៃនេះ។

ឯកឧត្តមបានថ្លែងនូវការកោតសសេីរចំពោះនាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជនរបស់យើង ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ឯកឧត្តមបានស្នេីដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ឆ្លើយតបនឹងការបំពានជាយថាហេតុនានាពីសំណាក់សត្រូវឈ្លានពាន​ និងសូមបងប្អូនកម្លាំងយើងបន្តការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ដើម្បីប្រទេសជាតិយើង បន្តមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ ។ ជាមួយនេះ​ ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ គឺស្ថិតនៅជាមួយបងប្អូនកងទ័ពយើង ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា និងគ្រប់កាលៈ ទេសៈទាំងអស់ ក្នុងបុព្វហេតុ “ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា"។

ដើម្បីតបស្នងចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់បងប្អូនកងទ័ព ថ្ងៃនេះរដ្ឋបាលខេត្តស្វាយរៀងបាននាំមកនូវជំនួយឧបត្ថម្ភមួយចំនួនជាថវិកា និងសម្ភារ របស់រដ្ឋបាលខេត្ត និងទទួលបានពីការចូលរួមចំណែកពីថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសប្បុរសជននានា នៃខេត្តស្វាយរៀង សម្រាប់ផ្ដល់ជូនបងប្អូនកងទ័ពរបស់យើងរួមមាន ៖

១-ថវិកា ជាលុយរៀលចំនួន ២១៥.៣៥០.០០០រៀល និងដុល្លារ ចំនួន ៣៤.៧៣៧ដុល្លារ,

២-អង្ករ ១០តោន

៣-មីជាតិ ៦០កេស,

៤-មីខ្លាឃ្មុំ ២២កេស

៥-ត្រីខ សំពៅ(ខ្មែរ) ២០កេស,

៦-ទឹកស៊ីអ៊ីវ ៥០យួរ,

៧-ថ្នាំពេទ្យ ២៥០ប្រអប់,

៨-ប្រេងកូឡា ១០០ឡូ,

៩-សៀង ៥០០គីឡូ,

១០-ទឹកបរិសុទ្ធ ១០០កេស

១១-អង្រឹងប៉ារ៉ា ១៥០អង្រឹង,

១២-ភួយកម្ញី ២០០ភួយ,

១៣-កន្ទេល ១០០កន្ទេល,

១៤-ក្រម៉ាលេខ១ ២០០ក្រម៉ា ,

១៥.ជ្រក់ត្រសក់ ៣០គីឡូ,

១៦.ស័ង្កសី ចំនួន ៧០០០ សន្លឹក,

១៧.លូ ចំនួន ១០០ កង់,

១៨.សូឡា ចំនួន១០០ ឈុត៕

អត្ថបទទាក់ទង