ការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាព ខេត្តស្វាយរៀង របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល
នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញអមដំណើរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញពិនិត្យការងារជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង។ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅក្នុងសហគមន៍
២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៤) ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ
៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៩) ការធ្វេីអនាម័យពេលផ្ដល់សេវា ក្រោយផ្ដល់សេវា និងទីតាំងផ្ដល់សេវា។
ចំពោះការចការចុះពិនិត្យនេះរួមមាន៖
១.មណ្ឌលសុខភាព បាវិត
២.មណ្ឌុលសុខភាពសំបួរ
៣.មណ្ឌលសុខភាពជ្រៃធំ
៤.មណ្ឌលសុខភាពស្វាយរំពារ
៥.មណ្ឌលសុខភាពគគីរសោម៕












