នៅព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្ដស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ ។ វត្តមានបានអញ្ជើញចូលរួមក្នុងពិធីប្រកាសរួមមាន៖លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត កម្លាំងទាំង៣ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុកស្វាយជ្រំ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួន ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យ ចំណុះរដ្ឋបាលសាលាស្រុក លោក លោកស្រីមេឃុំ កងកម្លាំងប្រដាប់អាវុធ។មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលរងខេត្តលេីកឡេីងថា ផ្អែកតាមរបាយការណ៍របស់លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ សបញ្ជាក់ឲ្យឃេីញថា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងស្រុកស្វាយជ្រំ បានរួមសាមគ្គី សហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍស្រុកស្វាយជ្រំឲ្យមានការរីកចម្រើន ស្ទើរលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋបានល្អប្រសើរដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។ឯកឧត្តមបន្តទៀតថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្វាយជ្រំនៅថ្ងៃនេះ ដែលក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក ហេង សុគន្ធាវ័ន្ត ឋានន្តរស័ក្តិ វរមន្រ្តី ថ្នាក់លេខ ១ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកស្វាយជ្រំ ជំនួសលោក ថោង រស់ ដែលបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលរង នៃគណអភិបាលស្រុកចន្រ្ទា។
ឯកឧត្តម ញ៉ែម សារី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្វាយជ្រំ
- 318
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិ
- 318
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា
- 318
- ដោយ Admin
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងជូនដល់វីរកងទ័ពនៅភូមិស្វាយទន្ទឹម
- 318
- ដោយ Admin
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
- 318
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើះចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
- 318
- ដោយ Admin
-
លោក ម៉ែន កល្យាណ បានអញ្ជេីញជាអធិបតីដឹកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព
- 318
- ដោយ Admin
-
លោក ញ៉ែម សារី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់
- 318
- ដោយ Admin
-
លោក ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា
- 318
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតអោយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចូលជួបសម្តែងការគួរសម
- 318
- ដោយ Admin
-
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង
- 318
- ដោយ Admin





