កិច្ចប្រជុំគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ភូមិមរតកនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ភូមិមរតក ដែលមានទីតាំងស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងមរតកថ្មស ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របស់ឈ្មោះ សោម សុធា ជាអគ្គនាយកក្រុមហ៊ុន និងជាម្ចាស់គម្រោង។ កិច្ចប្រជុំនេះមានការការអញ្ជេីញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអភិបាលរងស្រុកស្វាយជ្រំ លោកអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត លោកអនុប្រធានមន្ទីរអធិការកិច្ចខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត លោកប្រធានការិយាល័យភូមិបាលក្រុងស្វាយរៀង លោកប្រធានការិយាល័យភូមិបាលស្រុកស្វាយជ្រំ លោកស្រីចៅសង្កាត់ចេក ក្រុងស្វាយរៀង លោកស្រីមេឃុំតាសួស ស្រុកស្វាយជ្រំ តំណាងក្រុមហ៊ុនភូមិមរតក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាគណៈកម្មការដោះវិវាទក្រៅប្រព័ន្ធតុលាការ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលេីកឡេីងពីអង្គហេតុ អង្គច្បាប់ ព្រមទាំងឯកសារពាក់ព័ន្ធ ដែលជាគន្លឹះក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលបានកេីតឡេីងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនភូមិមរតក ស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងមរតកថ្មស ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដេីម្បីឈានទៅដល់ការដោះស្រាយទៅតាមដំណាក់កាល និងជំហានបន្តបន្ទាប់ទៀត។
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ភូមិមរតក
- 504
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិ
- 504
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា
- 504
- ដោយ Admin
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងជូនដល់វីរកងទ័ពនៅភូមិស្វាយទន្ទឹម
- 504
- ដោយ Admin
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
- 504
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើះចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
- 504
- ដោយ Admin
-
លោក ម៉ែន កល្យាណ បានអញ្ជេីញជាអធិបតីដឹកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព
- 504
- ដោយ Admin
-
លោក ញ៉ែម សារី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់
- 504
- ដោយ Admin
-
លោក ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា
- 504
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតអោយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចូលជួបសម្តែងការគួរសម
- 504
- ដោយ Admin
-
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង
- 504
- ដោយ Admin






































