តបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃសុក្រ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភបាលខេត្តស្វាយរៀង និងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងតំណាងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀងអញ្ជើញចូលរួមពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមនៅខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រជាជនវៀតណាម គណៈប្រតិភូខេត្តស្វាយរៀង រួមទាំងប្រតិភូខេត្តព្រៃវែង តែងតែចូលរួមជូនពរអបអរសាទរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម នៅខេត្តឡុងអាន ក្នុងនាមជាខេត្តភូមិផងរបងជិតគ្នា ដែលមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររឹងមាំរវាងប្រទេសយើងទាំងពីរ ក៏ដូចជាខេត្ត យើងទាំងសងក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ សហប្រតិបត្តិការ លើគ្រប់វិស័យ ទន្ទឹមនឹងកាលានុវត្តភាពថ្មីៗបន្ថែមទៀតក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយ ចំណងមិត្តភាព ភាតរភាព សន្តិភាពនិងកិច្ចសហប្រតិបត្តិការ។
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមនៅខេត្តឡុងអាន
- 350
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិ
- 350
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា
- 350
- ដោយ Admin
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងជូនដល់វីរកងទ័ពនៅភូមិស្វាយទន្ទឹម
- 350
- ដោយ Admin
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
- 350
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើះចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
- 350
- ដោយ Admin
-
លោក ម៉ែន កល្យាណ បានអញ្ជេីញជាអធិបតីដឹកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព
- 350
- ដោយ Admin
-
លោក ញ៉ែម សារី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់
- 350
- ដោយ Admin
-
លោក ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា
- 350
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតអោយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចូលជួបសម្តែងការគួរសម
- 350
- ដោយ Admin
-
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង
- 350
- ដោយ Admin



























































