នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំសួនទឹកគជ់ស្វាយព្រៃ ឯកឧត្តម សរ សុដានី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងវេទិកាអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូធម្មជាតិ ក្រោមអធិបតីភាពឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។វេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ មន្ត្រីតំណាងអគ្គនាយកដ្ឋានកៅស៊ូ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងលោក លោកស្រី តំណាងសមាគម សហគមន៍ និងវិស័យឯកជនដែលជាអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូជាវត្ថុធាតុដើមក្នុងដំណើរការផលិត ។សូមបញ្ជាក់ថាវេទិកានេះរៀបចំដោយអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូបានជួបពិភាក្សា និងស្វែងយល់អំពី៖ ១-តម្រូវការការផ្គត់ផ្គង់ ២-លក្ខខណ្ឌតម្រូវស្តង់ដារផលិតកៅស៊ូសម្រាប់ជាវត្ថុធាតុដើមកែច្នៃសំបកកង់ ៣-បង្កើនជំនឿទុកចិត្តគ្នាក្នុងការធ្វើធុរកិច្ចកៅស៊ូទាំងបរិមាណ និងគុណភាព និង៤-រៀបចំយន្តការ និងរិះរកដំណោះស្រាយបញ្ហាប្រឈមទីផ្សារ ៕
ឯកឧត្តម សរ សុដានី បានអញ្ជើញចូលរួមក្នុងវេទិកាអ្នកផ្គត់ផ្គង់ និងប្រើប្រាស់កៅស៊ូធម្មជាតិ
- 160
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្ដម ហែម ពិសិដ្ឋ បានដឹកនាំក្រុមការងារអញ្ជេីញចុះពិនិត្យមេីលវឌ្ឍនភាព ដំណេីរការអភិវឌ្ឍន៍ (ការជីកស្រះ ធ្វេីផ្ទះ ធ្វេីផ្លូវ)
- 160
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា និងលោកជំទាវអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា
- 160
- ដោយ Admin
-
កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង
- 160
- ដោយ Admin
-
លោកជំទាវ យក់ សុីណាត បាននាំអំណោយរបស់ឯកឧត្តមជួនដល់គ្រួសារក្រីក្រ
- 160
- ដោយ Admin
-
ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋស្នេីសុំចេញប័ណ្ណកម្មសិទ្ធដីធ្លី
- 160
- ដោយ Admin
-
ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានដឹកនាំកិច្ចប្រជុំវាយតម្លៃលេីការតាំងស៊ប់មន្ត្រីកម្មសិក្សាឆ្នាំ២០២២ នៃក្របខ័ណ្ឌក្រសួងសុខាភិបាល
- 160
- ដោយ Admin
-
ឯកឧត្តម រស់ ផារិទ្ធ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- 160
- ដោយ Admin
-
ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាគម្រោងសាងសង់មណ្ឌលសុំចត
- 160
- ដោយ Admin
-
ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមអមដំណើរ ក្រុមអ្នកជំនាញអន្តរជាតិ ចុះពិនិត្យ និងទស្សនកិច្ចលើផ្នែកបច្ចេកទេស ច្រកចេញ ចូល និងសុខភាពព្រំដែន
- 160
- ដោយ Admin
-
ឯកឧត្តម កើត រិទ្ធបានអញ្ជេីញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារសាលាដំបូងនិងអយ្យការអមសាលាដំបូង
- 160
- ដោយ Admin