រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

វិស័យទេសចរណ៍​​ខេតស្វាយរៀង​

  • 1.9ពាន់
  • ដោយ Admin

-វិស័យទេសចរណ៍​​ខេតស្វាយរៀង​រួមមាន

១.​រមណីយដ្ឋានប្រាសាទព្រៃបាសាក់៖ ព្រៃបាសាក់ ឬព្រៃប្រាសាទ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានចម្ងាយ ៨,៥គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ។ យើងអាចធ្វើដំណើរដោយរថយន្តតាមផ្លូវបេតុង ប៉ុន្តែនៅរដូវវស្សាយើងក៏អាចធ្វើដំណើរតាមផ្លូវទឹកនៃដងទន្លេវ៉ៃគោក្នុងចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ។ ព្រៃបាសាក់មានផ្ទៃដីសរុប ០៩ហិកតា ២៤អា និង ៩៨សង់ទីអា មានព្រំប្រទល់ខាងជើង និងខាងកើតជាប់នឹងទន្លេវ៉ៃគោ ខាងត្បូង និងខាងលិចជាប់នឹងភូមិអ្នកស្រុក ។ នៅចំកណ្ដាលព្រៃបសាក់មានប្រសាទចំនួនពីរ គឺទួលប្រសាទ និងទួលគក់សំពៅ ទួលទាំងពីរនេះឃ្លាតគ្នាប្រវែងប្រមាណ ១០០ម៉ែត្រតែប៉ូណ្ណោះចំណឺកឯទួល​ប្រសាទគឺមានសេសសល់«ទួលប្រាងប្រាសាទ»មួយចំហៀងមានកម្ពស់ ២ម បណ្ដោយ ៥ម សង់ឡើងពីឥដ្ឋធំៗ ។ ប្រាង្គនេះសាងឡើងប្រហែលសតវត្សទី៦ រចនាបទសំបូរព្រៃគុហ៍មកម្លេះ ហើយលើទួលប្រសាទនេះដែរសុទ្ធសឹងជាគ្រឹះថ្ម ដែលបានតម្រៀបជាថ្នាក់ៗ​ជាប្រភេទថ្មបាយក្រៀម និងដុំឥដ្ឋធំៗ។ ចំណែកទួកគក់សំពៅមានសណ្ឋានដូចជាសំពៅវែងប្រវែងប្រមាន ២៥ម កម្ពស់ ៤ម ចំណែកឯជាយសងខាងនៃទួលមានតម្រៀបដោយថ្មបាយក្រៀម និងដុំឥដ្ឋជាថ្នាក់ៗផងដែរ ។

២.ប្រសាទជីហោ៖ប្រសាទជីហោ គឺជាប្រសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀង ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ។ ប្រសាទនេះ កសាងឡើងក្នុងកំឡុងសតវត្សទី៦(លំនាំរចនាបទសំបូរព្រៃគុហ៍)សង់នៅលើទីទួលមួយកន្លែងមានកម្ពស់ ៣ម៉េត្រ ទំហំ ៥០ម៉ែត្រ បួនជ្រុង ប្របតាមមាត់ទន្លេជាប់ព្រំប្រទល់ដែន កម្ពុជា-វៀតណាម ។ រីឯតួប្រសាទធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀមពីទិសខាងកើត ក្រៅពីនេះ មានសុទ្ធតែទ្វារបង្អួចបញ្ឆោតបិទជាប់ជញ្ជាំង ។ ចំពោះទ្វារ មេបង្អួច ក្បាច់ផ្ងា និងក្បាច់ផ្សេងៗទៀត ធ្វើអំពីដីដុតទាំងអស់ ។

៣.រមណីយដ្ឋានធម្មជាតិព្រៃគគីរ៖ព្រៃគគីរ គឺជារមនីយដ្ឋានធម្មជាតិដែលសម្បូរទៅដោយដើមគគីរជាច្រើនដើមដុះព័ទ្ធជុំវិញ ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងបរិវេណសគមន៍ព្រៃឈើចម្ការកូនគគីរ ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងចម្ងាយ ៣២គីឡូម៉េត្រពីទីរួមខេត្តស្វាយរៀង ។ យើងអាចធ្វើដំណើរទៅទីនោះបាន ដោយចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ។ នៅទីនោះមាសស្រះទឺកធំមួយនីចំកណ្ដាលព្រៃ មានរុក្ខជាតិតូចធំដុះពេញព្រៃ មានដូចជា ដើមគគីរ ដើមស្មាច់ និងមានការរៀបចំសង់ជាស្ពានសម្រាប់ដើរទស្សនាព្រៃអាកាសស្យា និងសួនផ្កាចម្រុះពណ៌លម្អយ៉ាងស្រស់បំព្រង ។ នៅរមណីដ្ឋានព្រៃគគីរក៏មានលក់អាហារដ៏មានរសជាតិឆ្ងាញ់តាមបែបធម្មជាតិ ដែលបានមកតាមរយៈការផ្គត់ផ្គង់ពីកសិករមានបន្លែ ត្រី មាន់ និងទា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះទទួលបានប្រាក់ចំណូលតាមរយៈរមណីដ្ឋាននេះដែរ ។

៤.រមណីដ្ឋានធម្មជាតិទឹកវិល៖ ទឹកវិល គឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ ៤២គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ។ ទឹកវិលជាតំនប់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឲ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះ និងមានខ្ចុះសម្រាប់ភ្លៀវសម្រាក់ពិសារអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់បែបធម្មជាតិ។ ពីមួយថ្ងៃទៅមួយថ្ងៃរមណីដ្ឋាននោះ ទទួលភ្ញៀវទេសចរណ៍អញ្ជើញមកកម្សាន្តច្រើនគួរសម ។

អត្ថបទទាក់ទង