រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតឱ្យលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

  • 229
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឱ្យលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសមាជិក​ សមាជិការសមាគម​ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ឯកឧត្តម ស៊ូម សារឿន​ បានលើកឡើងអំពីចក្ខុវិស័យរបស់សមាគម​ គឺមានគោលបំណងផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ​ ជាដេីម។ទន្ទឹមនោះ​ បេសកម្ម​នៃការប្រមូលមូនិធិដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ព្រមទាំងកែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គមតាមរយៈការផ្តល់នូវក្តីស្រលាញ់​ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ដោយមិនគិតពីវប្បធម៌ សាសនា និន្នាការនយោបាយអ្វីឡេីយ។

ឯកឧត្តមបន្តថា​ ក្នុងនាមប្រធានសមាគម​រាជសីហ៍​ និងសមាជិកសមាជិការសមាគមទាំងអស់​ សូមថ្លែងនូវការអរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានអនុញ្ញាឲ្យសមាគមនិងសមាជិក​ មាជិការ​ បានចូលជួបសម្តែងការគួសម​ និងផ្តលឱកាសដល់សមាគមរាជសីហ៍បានរាយការណ៍អំពីសមិទ្ធផលការងារមនុស្សធម៌ដែលសម្រេចបានកន្លងមក។

មានប្រសាន៍ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តអភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះសមាគមរាជសីហ៍ ទិសដៅសកម្មភាពមនុស្សធម៌តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ជនងាយរងគ្រោះ​ គ្រួសារក្រ​ និងសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រេីនទៀត​នៅខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្តក៏បាន ថ្លែងអំណរគុណចំពោះ សមាគមរាជសីហ៍ដែលបានឧបត្ថម្ភំណោយមួយចំនួនដូចជា៖​ អង្ករចំនួន១០០០គីឡូ,មី ៥០កេស ,ទឹកបរិសុទ្ធវីតាល់១០០កេស,ទឹកត្រី៥០យួរ,ទឹកស៉ីអ៉ីវ៥០យួរ​ និងត្រីខកំប៉ុង​ចំនួន៥០ដុំ​ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀងសម្រាប់ប្រេីប្រាស់ក្នុងសកម្មភាពការងារមនុស្សធម៌ផងដែរ ៕

អត្ថបទទាក់ទង