១.ស្ថានភាពទូទៅៈ
រដ្ឋបាលខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង៦៩០ភូមិ ។ មានផ្ទៃដីសរុប ២.៩៦៦,៤០គីឡូម៉ែតក្រឡា។ ប្រជាជនសរុបមានចំនួន ១៦៨.៨៨៨គ្រួសារ មនុស្សសរុបមានចំនួន ៦៩៨.១៥៥នាក់ ស្រីមានចំនួន ៣៥៩.២០៥នាក់ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ១,៧៣% អត្រានៃគ្រួសារក្រីក្រតំបន់ជនបទ នៅត្រឹម ១៣,៣% និងតំបន់ប្រជុំជន ៥% ។
ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម គឺខេត្តតៃនិញ មានប្រវែង ២៥៨គីឡូម៉ែត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង ច្រកទ្វារព្រំដែនទ្វេភាគីបុសមន ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូល និងការចរាចរណ៍ទំនិញ និងកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ។
២.សមិទ្ធផលនានារបស់រដ្ឋបាលខេត្តៈ
អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចគមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រកប ដោយគតិបណ្ឌិត និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ ស្របតាម តួនាទី ភារកិច្ច របស់ខ្លួន សំដៅជំរុញកសាង និងអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យខេត្តស្វាយរៀងមានការរីកចម្រើនគ្រប់វិស័យ ។ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឲ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តមានលក្ខណៈល្អប្រសើរ ធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយ សេចក្តីសុខសាន្ត ។
ក្នុងឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈផែនការអនុវត្ត ៣ឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាល កំណែទម្រង់រដ្ឋបាលសាធារណៈ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ហិរញ្ញវត្ថុ ការគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្ស ការផ្តល់សេវាសាធារណៈ និងការអភិរឌ្ឍមូលដ្ឋាន ដោយផ្អែកលើច្បាប់ស្តីពី ការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។
តាមរយៈការងារកំណែទម្រង់នេះ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខេត្តទទួលបាននូវការផ្ទេរ មុខងារ និងការធ្វើប្រតិភូកម្មមុខងារ និងធនធានមួយចំនួន ជាពិសេសទទួលបាននូវមូលនិធិ សម្រាប់ការ អភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតាមរយៈការងារដ៏មានសារៈសំខាន់ នេះ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតអង្គភាព និងការិយាល័យច្រកចេញចូលតែមួយចំនួនបួន គឺអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុងបាវិត ការិយាល័យច្រកចេញចូលតែមួយក្រុងស្វាយរៀង និងការិយាល័យច្រកចេញចូលតែមួយស្រុកស្វាយជ្រំ និងមានផែនការពង្រីកនៅតាមសាលាស្រុកដែលពុំទាន់មាន ការិយាល័យច្រកចេញចូលតែមួយ ដើម្បីធ្វើជាកន្លែងប្រមូលផ្តុំផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកយដោយគុណភាព ប្រសិទ្ធិភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ។
–វិស័យកសិកម្ម នៅក្នុងខេត្ត មានផ្ទៃដីផលិតកម្មកសិកម្មសរុប ២១២.៩៣១ហ.ត ក្នុងនោះ ៖
- ផ្ទៃដីដាំស្រូវ សរុប ១៩៤.៤០៧ហ.ត (ស្រូវវស្សា ១៨៨.០០០ហ.ត ស្រូវប្រាំង ៦.៤០៧ហ.ត)
- ផ្ទៃដីដាំដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម សរុប ១៨.៥២៤ហ.ត (ដំណាំបន្លែគ្រប់ប្រភេទ ៤.៧៤៨ហ.ត កៅស៊ូលក្ខណៈគ្រួសារ ២.៧៧១ហិកតា អំពៅគ្រប់ប្រភេទ ៧.៩៩០ហ.ត និងដំឡូងមី ៣.០១៥ហ.ត)។
- +បច្ចុប្បន្ននៅក្នុងខេត្តមានប្រើប្រាស់គ្រឿងយន្តកសិកម្ម ប្រមាណជា ៩៦% ។
- +សមិទ្ធផលកសិកម្ម ក្នុងឆ្នាំ២០២៥
- -ការដាំដុះស្រូវ
- ទទួលបានបរិមាណផលស្រូវសរុប ៦៥៨.៦៦២តោន (ទិន្នផល ៣,២តោន/ហ.ត)
- តុល្យភាពស្បៀងសល់គិតជាស្រូវ ចំនួន ៤១៨.៨៧៣តោន ស្មើនឹងអង្ករ សរុប ចំនួន ២៦៨.០៧៩តោន។
-ការដាំដំណាំរួមផ្សុំ និងកសិ-ឧស្សាហកម្ម
- ដំណាំបន្លែគ្រប់ប្រភេទ ចំនួន ៣.០៦៥ហ.ត តម្លៃជាមធ្យម ២.៥០០-៣.៥០០រៀល/គ.ក្រ
- ដំណាំកៅស៊ូគ្រួសារ ចំនួន ២.៩៨៦ហ.ត ប្រមូលផលបាន ១.៩៥៥ហិកតា តម្លៃជាមធ្យម ៣ ៥០០រៀល/គ.ក្រ
- ដំណាំអំពៅស្ករ ចំនួន ៥.៣៩៥ហិកតា ទិន្នផលមធ្យម ៥១តោន/ហត តម្លៃជាមធ្យម ១៤៩.៩៩៩រៀល/តោន
- ដំណាំដំឡូងមី ចំនួន ៣.០១៥ហិកតា ទិន្នផលមធ្យម ១៨-១៩តោន/ហត តម្លៃជាមធ្យម ២០០រៀល/គ.ក្រ ។
-ការចិញ្ចឹមសត្វ
- នៅក្នុងខេត្តមានចិញ្ចឹមជ្រូក គោ ក្របី ពពែ មាន់ ទា សរុប ២.៣៥៤.២៩០ក្បាល។
- តុល្យភាពសាច់ ៖ តម្រូវការប្រើប្រាស់ក្នុងខេត្តគិតជាសត្វសរុប ១.៧៦០.៣០៩ក្បាល គិតជាសាច់ ១២.១៤៣តោន ។ លទ្ធភាពផ្គត់ផ្គង់បានគិតជាសត្វសរុប ២.១៤២.៣០០ក្បាល គិតជាសាច់ ២២.៣៣៧តោន ។ សល់នាំចេញគិតជាសត្វសរុប ៣៨១.៩៩៣ក្បាល គិតជាសាច់ ១០.១៩៤តោន ។
-ការចិញ្ចឹមត្រី
- នៅក្នុងខេត្តមានសហគមន៍ចិញ្ចឹមត្រី ២៥សហគមន៍ មានតំបន់អភិរក្សពូជត្រីធម្មជាតិ ៩កន្លែង មានសហគមន៍នេសាទ ១កន្លែង មានកសិដ្ឋានចិញ្ចឹមត្រីលក្ខណៈខ្នាតតូច ២កន្លែង និងការចិញ្ចឹមជាលក្ខណៈគ្រួសារ ២៧កន្លែង ។
- តុល្យភាពសាច់ត្រី ៖ តម្រូវការផ្គត់ផ្គង់ក្នុងខេត្ត សរុប ៤៣.៤៦៧តោន ។ លទ្ធភាពផ្គត់ផ្គង់ក្នុងខេត្ត សរុប ៩.២៣៦តោន ។ តម្រូវការនាំចូលបន្ថែម ៣៤.២៣១តោន ។
+ការបង្កបង្កើនផល ៤ខែដើមឆ្នាំ២០២៦
- ស្រូវប្រាំង និងស្រូវប្រដេញទឹក អនុវត្តបានសរុប ២០.៨២១ហ.ត ស្មើនឹង ៨៦,៧៥% នៃផែនការ ២៤.០០០ហ.ត ធៀបនឹងឆ្នាំ២០២៥ តិចជាង ៧.៣១៦ហ.ត ។ បានបញ្ចប់ការប្រមូលផល សម្រេចបានលើផ្ទៃដី ២០.៨២១ហ.ត ទទួលបានទិន្នផលសរុប ៩១.៨៦៨តោន ទិន្នផលជាមធ្យម ៤.៤១២គ.ក្រ/ហ.ត ។
- បានដាំដុះដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្មរដូវប្រាំង លើផ្ទៃដី ៣.០៥៣ហ.ត ស្មើនឹង ៩០,៣៣% នៃផែនការ ៣.៣៨០ហ.ត (ដំឡូងឈើ+មី ១.៣១៩ហ.ត ដំឡូងជ្វា ៥៩ហ.ត បន្លែគ្រប់មុខ ១.៥២៨ហ.ត និងអំពៅគ្រប់ប្រភេទ ១៤៧ហ.ត) ។ ការប្រមូលផលដំណាំបន្លែសម្រេចបានលើផ្ទៃដីសរុប ១.៣៥១ហ.ត ទទួលបានបរិមាណផលសរុប ២២. ០៥១តោន ទិន្នផលជាមធ្យម ១៦,៣២តោន/ហ.ត ។
+ការនាំចេញផលិតផលកសិកម្ម៖
-ក្នុងឆ្នាំ២០២៥
- បរិមាណស្រូវសរុប ៣៤៤.៥៩៩តោន តម្លៃស្រូវចំរុះពី ៧៤០-៧៩៩រៀល/គ.ក្រ
- បរិមាណអំពៅស្រស់សរុប ២៥២.៥២៧តោន តម្លៃជាមធ្យម ១៤៩ ៩៩៩រៀល/តោន
- បរិមាណផ្លែស្វាយស្រស់សរុប ១.២០០តោន តម្លៃជាមធ្យម ១ ០០០រៀល/គ.ក្រ
- បរិមាណគ្រាប់ពោត (ឆ្លងកាត់) សរុប ៥.៤៩៤តោន តម្លៃជាមធ្យម ៨៦៩រៀល/គ.ក្រ
- បន្លែសុវត្ថិភាពគ្រប់ប្រភេទនាំចេញទៅរាជធានីភ្នំពេញ សរុប ៥២.២២៩តោន ។
-៤ខែ ដើមឆ្នាំ២០២៦
- ស្រូវ ចំនួន ១០៧.០៦៨តោន តម្លៃស្រូវចំរុះពី ៧៤០- ៨០០រៀល/គ.ក្រ
- បរិមាណគ្រាប់ពោត (ឆ្លងកាត់) សរុប ៥២២តោន តម្លៃជាមធ្យម ៨៦៩រៀល/គ.ក្រ
- បរិមាណដំឡូងមីស្រស់ សរុប ១១.១០០តោន តម្លៃជាមធ្យម ២៣០រៀល/គ.ក្រ
- បរិមាណផ្លែស្វាយស្រស់ សរុប ៧.៨៣២តោន តម្លៃជាមធ្យម ៣៧០រៀល/គ.ក្រ ។
–ការងារសាងសង់ប្រព័ន្ធធារាសាស្រ្តៈក្នុងខេត្តមាន ប្រព័ន្ធធារាសាស្រ្តនៅទូទាំងខេត្តមានចំនួន ៣៥ប្រព័ន្ធ។
ទំនប់អាងទឹកមាន ១៩ខ្សែ ស្ថានីយ៍បូមទឹកធំៗចំនួន ០៤កន្លែង ប្រឡាយមេមាន ២៨ខ្សែ ប្រវែង ៥២១.២៥០ម៉េត្រ ប្រឡាយរងមានចំនួន ២៧ខ្សែ ប្រវែង ១០៣.៧៧៥ម៉េត្រ ប្រឡាយជើងក្អែបមានប្រវែង ៧៨១.១០៨ម៉ែត្រ ។អាងស្តុកទឹក បរិមាណចំណុះអាចស្តុកទឹកបានចំនួន ៨៩,៣០លានម៉ែត្រគូប អាចស្រោចស្រពផ្ទៃដីសរុបចំនួ ៨៨.៧៨៥ហិកតា ក្នុងនោះស្រូវប្រាំ
-នៅក្នុងខេត្តមានប្រព័ន្ធធារាសាស្ត្រ ចំនួន ៣៥ប្រព័ន្ធ ក្នុងនោះ ខ្នាតធំ ៦ប្រព័ន្ធ ខ្នាតមធ្យម ២៧ប្រព័ន្ធ និងខ្នាតតូច ២ប្រព័ន្ធ និងមានទំនប់អាងទឹក ១៥កន្លែង
-ប្រឡាយមេ ២៩ខ្សែ ប្រវែង ៥២១គ.ម ប្រឡាយរង ២៧ខ្សែ ប្រវែង ១០៥គ.ម និងប្រឡាយជើងក្អែបប្រវែង ៨២៣គ.ម ។
-មានស្ថានីយ៍បូមទឹក ៣កន្លែង ក្នុងនោះសមិទ្ធផលក្នុងវិស័យធារាសាស្ត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនខេត្តស្វាយរៀង រួមមាន ៖
- ស្ថានីយបូមទឹកហ៊ុន សែន ទី១៤សូផា នៅឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ និងស្ថានីយបូមទឹកហ៊ុនសែន ទី៤៩ នៅឃុំដូនស ស្រុកស្វាយជ្រំ
- ប្រឡាយកូនភ្លោះ ប្រវែង ៣៣,៥គ.ម នៅស្រុកស្វាយជ្រំ ។
-បច្ចុប្បន្នអាងទឹក ទន្លេ ព្រែក បឹង និងអូរ មានចំនួន ៣៤កន្លែង ក្នុងនោះ ៖
- បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៤កន្លែង
- រង់ចាំទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១កន្លែង
- បានកំណត់ដោយគណៈកម្មាធិការគ្របគ្រង់អាងទន្លេខេត្ត ចំនួន ៥កន្លែង
- ដាក់សំណើសុំវាស់វែង ចំនួន ១កន្លែង
- មិនទាន់វាស់វែង ចំនួន ៣កន្លែង ។
-ក្នុងខេត្តមានអាងស្តុកទឹកដែលអាចស្ដុកទឹកបានបរិមាណ ៩០,៣លានម៉ែត្រគូប ដែលមានលទ្ធភាពស្រោចស្រពផ្ទៃដីសរុប ៨៨.៧៨៥ហិកតា ស្មើនឹង៤៧,២៣%នៃផែនការ ក្នុងនោះស្រូវប្រាំង ២១.២០៦ហិកតា និងស្រូវវស្សា ចំនួន ៦៧.៥៧៩ហិកតា ។
–ការងារសាធារណការ និងអភិវឌ្ឍន៍ជនបទៈ
–នៅក្នុងខេត្តមានផ្លូវជាតិ ផ្លូវខេត្ត សរុប ៦៤ខ្សែ ប្រវែង ៨៩០គ.ម ក្នុងនោះផ្លូវជាតិ ៣ខ្សែ ប្រវែង ១៤៩គ.ម និងផ្លូវខេត្ត ៦១ខ្សែ ប្រវែង ៧៤១គ.ម ដោយបែងចែកជាផ្លូវបេតុងកៅស៊ូ ប្រវែង ៦៦,៦៤គ.ម(៧,៤៩%) ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៤៣៨,២គ.ម(៤៩,២៤%) ផ្លូវបេតុង ប្រវែង ១៨,៩៥គម(២,១៣%) និងផ្លូវកម្រាលដីគ្រប់ប្រភេទ ប្រវែង ៣៦៦,១៧គ.ម (៤១,១៤%)
-នៅក្នុងខេត្តមានផ្លូវជនបទ ចំនួន ៧៦៤ខ្សែ ប្រវែង ២.៧៣២,៤៨គ.ម ដោយបែងចែកជាផ្លូវក្រាលកៅស៊ូ/បេតុងអាម៉េ ប្រវែង ៥២៤,៩៨គ.ម (១៩,២១ %) និងផ្លូវកម្រាលដីគ្រប់ប្រភេទ ២.២០៧,៥០គម(៨០,៧៩%) ។
–វិស័យអប់រំសិក្សាធិការៈ
-នៅក្នុងខេត្តមានសាលារៀនរដ្ឋ ចំនួន៣៤៤សាលា និងឯកជន ចំនួន ១៩សាលា ក្នុងនោះ៖
- មតេ្តយ្យសិក្សា(មត្តេយ្យដាច់ចំនួន ៨កន្លែង និងមត្តេយ្យក្នុងបឋមសិក្សាចំនួន១៧៥កន្លែង) និងឯកជន ចំនួន ០៧សាលា ស្មើនឹង ៩៥% នៃចំនួនភូមិ
- បឋមសិក្សា ចំនួន ២៦២កន្លែង និងឯកជន ចំនួន ៩កន្លែង ស្មើនឹង ៣៧,៩៧% នៃចំនួនភូមិ
- អនុវិទ្យាល័យ ចំនួន ៥២កន្លែង និងឯកជន ចំនួន ២កន្លែង ស្មើនឹង ៦៧,៥០% នៃចំនួនឃុំ/សង្កាត់
- វិទ្យាល័យ ចំនួន ២២កន្លែង និងឯកជន ចំនួន ០១កន្លែង ស្មើនឹង ៨៧,៥០% កន្លែង ក្នុង១ក្រុង/ស្រុក
-គរុកោសល្យ ០១សាលា
-ឧត្តមសិក្សា ០៣សាលា
-មានបុគ្គលិកអប់រំ ចំនួន ៤.៥៤០នាក់ ស្រី ១.៦៨៩នាក់ ។
-មានអគារសិក្សាសរុប ១.០៥៥ខ្នង ស្មើនឹង ៤.៤៦២បន្ទប់ ក្នុងនោះ ៖
- អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ដល់ជូនខេត្តស្វាយរៀង សរុបចំនួន ២០៥ខ្នង ស្មើនឹង ១.២២១បន្ទប់ ។
–វិស័យសុខាភិបាលៈ
-នៅក្នុងខេត្តមានការិយាល័យស្រុកប្រតិបត្តិ (អូឌី) ៤កន្លែង ។
-មានមន្ទីរពេទ្យខេត្ត ១កន្លែង មន្ទីរពេទ្យបង្អែក ៥កន្លែង មណ្ឌលសុខភាព ៤៩កន្លែង និងប៉ុស្ដិ៍សុខភាព ១កន្លែង មានមន្ត្រីសុខាភិបាលសរុប ៨៧៥នាក់ ស្រី ៤៤៨នាក់ ។
–ផែ្នកថាមពលអគ្គិសនី និងទឹកស្អាតៈ
+ការងារអគ្គិសនី
-ថាមពលអគ្គិសនីនៅក្នុងខេត្ត មានប្រមាណជា ៤៧៤មេហ្គាវ៉ាត់ ៖
- បណ្ដាញជាតិ ៣២៥មេហ្គាវ៉ាត់ (អនុស្ថានីយច្រកម្ទេស ១០០មេហ្គាវ៉ាត់ អនុស្ថានីយបាវិត ១៥០មេហ្គាវ៉ាត់ អនុស្ថានីយស្វាយរៀង ៧៥មេហ្គាវ៉ាត់)
- ច្រកក្រោលគោ-ព្រៃវែង ១៨មេហ្គាវ៉ាត់
- ក្រុមហ៊ុន អិនធើ ប៊ីភី សឹលូសិន ខបភើរេសិន ០៣មេហ្គាវ៉ាត់
- ពីប្រទេសវៀតណាម ២៣មេហ្គាវ៉ាត់
- ប្រភពថាមពលពន្លឺព្រះអាទិត្យ ១០៥មេហ្គាវ៉ាត់ ៖
- ក្រុមហ៊ុនស្នេថេក ហ្វាន់ដឺមែនថល.ឯ.ក ៨០មេហ្គាវ៉ាត់
- ក្រុមហ៊ុនហ្គ្រីន សឺស្តែន ណេប៊ល វេនណ័រ (ខេមបូឌា) ឯ.ក ២០មេហ្គាវ៉ាត់
- ក្រុមហ៊ុនតាយសេង ៥មេហ្គាវ៉ាត់ ។
-សេវាករឯកជនដែលមានអាជ្ញាបណ្ណផលិត និងចែកចាយអគ្គិសនីក្នុងខេត្ត មានចំនួន ១៧
-គិតត្រឹមឆ្នាំ២០២៦ បានតភ្ជាប់បណ្ដាញអគ្គិសនីចូលដល់ភូមិ បានចំនួន ៦៩០/៦៩០ភូមិ ស្មើនឹង ១០០% ក្នុងនោះខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានភ្លើងអគ្គិសនីប្រើប្រាស់ មានចំនួន ១៤៣.២៨៩ខ្នងផ្ទះ ស្មើនឹង ៩៧,៧៦% និងខ្នងផ្ទះមិនទាន់មានអគ្គិសនីប្រើប្រាស់ ចំនួន៣.២៧៧ខ្នងផ្ទះ ស្មើនឹង២,២៤% ។
+ការងារទឹកស្អាត
–នៅក្នុងខេត្តមានរោងចក្រផលិតទឹកស្អាតកំពុងដំណើរការ ចំនួន ១០កន្លែង គឺ ៖
- អង្គភាពរដ្ឋាករទឹកសាធារណៈ (រដ្ឋាករទឹកស្វាយរៀង) ចំនួន ១កន្លែង ក្នុងក្រុងស្វាយរៀង
- ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន នៅតាមបណ្តាក្រុង ស្រុក ចំនួន ៩កន្លែង ក្នុងនោះ ក្រុងបាវិត ២កន្លែង ស្រុកចន្ទ្រា ២កន្លែង និងស្រុក៥ទៀត មាន ១កន្លែងក្នុង១ស្រុក។
-មានសមត្ថភាពផលិតទឹកស្អាតសរុប ៦៩.៧៧២ម៉ែត្រគូប ក្នុង ១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ ១៩.៧៩៦គ្រួសារ នៅក្នុងតំបន់សេវាកម្មសរុបចំនួន ២៦៩ភូមិ ៣១ឃុំ សង្កាត់ នៃក្រុងស្រុកទាំង៨ ។
–កាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ ដោយមានគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA នៅក្នុងខេត្តមានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រោងចក្រផលិតទឹកស្អាតថ្មីនេះមានសមត្ថភាព ផលិតទឹកស្អាត ៦.៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ជូនប្រជាពលរដ្ឋចំនួន ៣.៣៩៥គ្រួសារ។
–វិស័យព្រះពុទ្ធសាសនាៈ
-ក្នុងខេត្តស្វាយរៀង មានវត្តអារាមចំនួន ២៤៦វត្ត មានព្រះសង្ឃ សរុបចំនួន ២.២៥៧អង្គ ក្នុងនោះ វត្តធម្មយុត្តិ មានចំនួន ០១វត្ត ។
-សមិទ្ធផលតាមវត្តអារាមដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ដល់ជូនខេត្តស្វាយរៀង មានចំនួន ៣៥វត្ត រួមមាន៖ ព្រះវិហារ ចំនួន ១៣ ឧបដ្ឋានសាលា ចំនួន ២ កុដិ ចំនួន ៣ សាលា ២ខ្នង ស្មើនឹង ១០បន្ទប់ ម៉ាស៊ីនភ្លើង ចំនួន ១០ មេក្រូ ចំនួន ៦ អណ្តូង ចំនួន ១ ក្លោងទ្វារចូលវត្ត ចំនួន ៣ និងបច្ច័យកសាងវត្តជាប្រាក់រៀល ចំនួន ៨៨លានរៀល និងជាប្រាក់ដុល្លារ ចំនួន ១០១.០០០ដុល្លារ ហើយក្នុងអំឡុងពេលកូវីដ-១៩ បានចាត់តំណាងនាំយកទេយ្យទាន និងថវិកាមកប្រគេនដល់ព្រះសង្ឃក្នុងវត្តខ្វះខាត ចំនួន ៧៥វត្ត ក្នុង ១វត្ត ទទួលបានថវិកាចំនួន ២លានរៀល សរុប ១៥០លានរៀល ។
–វិស័យវិនិយោគឯកជនៈ
-ចាប់តាំងពីមានការសម្រេចរបស់រាជរដ្ឋាភិបាលឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងទឹកដី នៃខេត្តស្វាយរៀង នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន នៅទូទាំងខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣កន្លែង កំពុងដំណើរការ ១២កន្លែង ៖
១.តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មានរោងចក្រ សហគ្រាស ៤១ កម្មករសរុប ២៥.៨៤១នាក់ ស្រី ១៧.០២៩នាក់
២.តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត មានរោងចក្រ សហគ្រាស ៥០ កម្មករសរុប ១២.៩០១នាក់ ស្រី ៦.១២២នាក់
៣.តំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល មានរោងចក្រ សហគ្រាស ២៣ កម្មករសរុប ១៣.១៧២នាក់ ស្រី ៨.៩១៨នាក់
៤.តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ មានរោងចក្រ សហគ្រាស ៥២ កម្មករសរុប ២០.០៤៨នាក់ ស្រី ១០.៦៨៩នាក់
៥.តំបន់សេដ្ឋកិច្ចពិសេសឈីលូ មានរោងចក្រ សហគ្រាស ២២ កម្មករសរុប ២០.៦១៨នាក់ ស្រី ១២.០៣០នាក់
៦.តំបន់សេដ្ឋកិច្ចពិសេសនាគរាជ មានរោងចក្រ សហគ្រាស ០៥ កម្មករសរុប ១.៨០៩នាក់ ស្រី ១.៣៥៧នាក់
៧.តំបន់សេដ្ឋកិច្ចពិសេសហាយផាក មានរោងចក្រ សហគ្រាស ៣០ កម្មករសរុប ៨.៨៨៤នាក់ ស្រី ៥.២៦៨នាក់
៨.តំបន់សេដ្ឋកិច្ចពិសេសអ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ មានរោងចក្រ សហគ្រាស ០១ កម្មករសរុប ៤៩នាក់ ស្រី ០៨នាក់
៩.តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត មានរោងចក្រ សហគ្រាស ០៨ កម្មករសរុប ៤.៦៥៤នាក់ ស្រី ១.៧៨៨នាក់ ។
១០.តំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ ស្វាយរៀង មានរោងចក្រ សហគ្រាស ០៨ កម្មករសរុប ២.៦៣៨នាក់ ស្រី ១.៤៨៧នាក់ ។
១១.តំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា មានរោងចក្រ សហគ្រាស ១០ កម្មករសរុប ២.០៧៥នាក់ ស្រី ១.២០៩នាក់ ។
១២.តំបន់សេដ្ឋកិច្ចពិសេស ហ័រសាំង អិនធើណេសិនណល មានរោងចក្រ សហគ្រាស ០២ កម្មករសរុប ៦៤៣នាក់ ស្រី ៣១២នាក់ ។
១៣. តំបន់សេដ្ឋកិច្ចពិសេស ចាងសានចាវ(មិនទាន់ដំណើរការ)
–មានរោងចក្រ សហគ្រាសគ្រឹះស្ថាន សរុប ១.០៩៩កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៦១.០០៣នាក់ ស្រី ៩៤.៦០៥នាក់ ។
–ដោយឡែក រោងចក្រ សរុប ២៧០ន្លែង មានកម្មករ និយោជិត សរុប ១២១.០០១នាក់ ស្រី ៧២.២៥៨នាក់ ក្នុងនោះរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៥២កន្លែង មានកម្មករចំនួន ១១៣.៣៣២នាក់ និងក្រៅតំបន់មាន ១៨កន្លែង មានកម្មករចំនួន ៧.៦៦៩នាក់។
-សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៅក្នុងខេត្ត មាន ២.៦៤៦មូលដ្ឋាន (ធុនតូច ៤៧មូលដ្ឋាន ធុនមធ្យម ៨មូលដ្ឋាន និងសិប្បកម្ម ២.៥៩១មូលដ្ឋាន )។
-ផលរបរ ដែលបងប្អូនកម្មករ និយោជិតទទួលបានពីការបំពេញការងារនៅតាមរោងចក្រ សហគ្រាស មានប្រមាណ ៤០លានដុល្លារ/១ខែ និងប្រមាណ ៤៨៥លានដុល្លារ/១ឆ្នាំ
- ប្រាក់ឈ្នួលគោល ២១០ដុល្លារ/១ខែ ។ ប្រាក់ឈ្នួលទាបបំផុត ២៤៨ដុល្លារ/១ខែ។
-អំពីវិនិយោគិនមកបើករោងចក្រ ៖ មានមកពី១៦ប្រទេស រួមមាន ចិន តៃវ៉ាន់ ហុងកុង ជប៉ុន កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី អាឡឺម៉ង់ អាមេរិក កាណាដា បង់ក្លាដែស កម្ពុជា ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។
–វិស័យសំណង់ និងដីធ្លីៈ
+ការដោះស្រាយវិវាទដីធ្លី (គិតត្រឹមខែមេសា ឆ្នាំ២០២៦)
-សំណុំរឿងវិវាទដីធ្លីដែលក្រសួងបង្វែមករដ្ឋបាលខេត្ត និងសហការជាមួយក្រុមការងារប្រតិបត្តិប្រចាំខេត្ត (ចាប់ពីឆ្នាំ២០២៤)៖
- ច្រានចោលពាក្យបណ្តឹង ចំនួន ២៨ករណី ស្ថិតនៅដែនសមត្ថកិច្ចតុលាការ ចំនួន ១០ករណី ខុសដែនសមត្ថកិច្ចបង្វែរទៅរដ្ឋបាលខេត្តព្រៃវែងចំនួន ១ករណី និងកំពុងដោះស្រាយ ចំនួន ៣ករណី ។
-ការងារដោះស្រាយវិវាទដីធ្លីតាមយន្តការគណកម្មការសុរិយោដី និងក្រុមដោះស្រាយវិវាទដីធ្លីចល័ត (ចាប់ពីឆ្នាំ២០២២)
- ដោះស្រាយជោគជ័យ ចំនួន៤៨៩ករណី ច្រានចោលពាក្យបណ្តឹង ចំនួន ២២៨ករណី ដកពាក្យពាក្យបណ្តឹង ចំនួន ៦៣ករណី បញ្ជួនទៅថ្នាក់ជាតិ ចំនួន ១១ករណី បញ្ជួនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ចំនួន ១១ករណី និងធ្វើសេចក្ដីសម្រេច ចំនួន ០២ករណី ។
-ការងារដោះស្រាយវិវាទដីធ្លីតាមរយៈក្រុមលេខាធិការដ្ឋាន ៖
- បញ្ចប់ ចំនួន ២១ករណី ច្រានចោលពាក្យបណ្តឹង ចំនួន ១១ករណី ដកពាក្យបណ្តឹង ចំនួន ១ករណី ស្ថិតនៅដែនសមត្ថកិច្ចតុលាការ ចំនួន ៤ករណី និងកំពុងដោះស្រាយចំនួន ៦ករណី ។
លក្ខណៈជាប្រព័ន្ធ បានបញ្ជូលទិន្នន័យក្បាលដីសម្រេច ចំនួន ៩៨.៨៦៧ក្បាលដី បានបិទផ្សាយជាសាធារណៈចំនួន ៨៤.៧៨៦ក្បាលដី និងបានចេញប័ណ្ណដល់ប្រជាពលរដ្ឋចំនួន ៤៥.៧៧៩ក្បាលដី។
-ការងារសាងសង់លំនៅឋាន និងគម្រោងសម្បទានដីសង្គមកិច្ច
សម្ដេចតេជោ និងសម្ដេចធិបតី បានសម្រេចផ្ដល់គម្រោងសម្បទានដីសង្គមកិច្ចដល់ខេត្តស្វាយរៀង ចំនួន ៣ទីតាំង សម្រាប់សាងសង់ផ្ទះ និងចែកជូនអតីតយុទ្ធជន និងគ្រួសារ កងទ័ព និងនគរបាលជាតិ គ្រួសារអតីតយុទ្ធមិត្ត ឆ្នាំ១៩៧៨ គ្រួសារយុទ្ធជនពលី មរណៈ និងប្រជាជនក្រីក្រទូទៅ សរុបចំនួន ៧៤២គ្រួសារ ដែលមានទីតាំងដូចខាងក្រោម ៖
–ទីតាំងទី១៖ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក លើផ្ទៃដី ១៥៣,៦៦ហ.ត ដោយបានសាងសង់ផ្ទះ ចំនួន ៤៩១ខ្នង និងចែកចេញជា ៣ជំហាន ក្នុងនោះ ៖
- ជំហានទី១៖ ២០០ខ្នងផ្ទះ លើផ្ទៃដី ៥៥,៣ហ.ត អនុវត្ដនៅឆ្នាំ២០១៧ ផ្ដល់ជូនគ្រួសារយោធា នគរបាល និងកងរាជអាវុធហត្ថ ចំនួន ៦៧គ្រួសារ គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ បាត់បង់សមត្ថភាពការងារ និងនិវត្តជន ចំនួន ១៣៣គ្រួសារ ដោយបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិករួចហើយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។
- ជំហានទី២៖ ២០០ខ្នងផ្ទះ លើផ្ទៃដី ៩៨,៣៥ហិកតា អនុវត្ដនៅឆ្នាំ២០១៩ ផ្ដល់ជូនគ្រួសារពលី ចំនួន ៤៨គ្រួសារ គ្រួសារមរណៈ ចំនួន ១៩គ្រួសារ គ្រួសារពិការ ចំនួន ៧១គ្រួសារ គ្រួសារនិវត្តន៍ជន ចំនួន ៥៨គ្រួសារ និងគ្រួសារបាត់បង់សមត្ថភាពការងារ ចំនួន ០៤គ្រួសារ ដោយបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិករួចហើយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
- ជំហានទី៣៖ ៩១ខ្នងផ្ទះ លើផ្ទៃដី ១៩ហិកតា អនុវត្ដនៅឆ្នាំ២០២៤ ផ្ដល់ជូនគ្រួសារពលី ចំនួន ១៨គ្រួសារ គ្រួសារមរណៈ ១៣គ្រួសារ គ្រួសារពិការ ១១គ្រួសារ គ្រួសារនិវត្តន៍ជន ៣៦គ្រួសារ គ្រួសារបាត់បង់សមត្ថភាពការងារ ០១គ្រួសារ នគរបាលកំពុងបម្រើការងារ ចំនួន ០៦គ្រួសារ និងគ្រួសារក្រីក្រ ចំនួន ០៦គ្រួសា ដោយបានរៀបចំប្រគល់ផ្ទះ និងដីលំនៅឋានរួចហើយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
-ទីតាំងទី២៖ នៅភូមិតែងម៉ៅឃុំចន្ទ្រា ស្រុកចន្ទ្រា លើផ្ទៃដី ១៤៦,២៤ហ.ត
- ជំហានទី១៖ សាងសង់ផ្ទះ ៧២ខ្នង អនុវត្តនៅឆ្នាំ២០២៤ សម្រាប់ផ្ដល់ជូនគ្រួសារពលី ចំនួន ៩គ្រួសារ គ្រួសារមរណៈ ចំនួន ៧គ្រួសារ គ្រួសារពិការ ចំនួន ១៥គ្រួសារ គ្រួសារនិវត្តន៍ជន ចំនួន ១៩គ្រួសារ គ្រួសារបាត់បង់សមត្ថភាពការងារ ចំនួន ០២គ្រួសារ នគរបាលកំពុងបម្រើការងារ ចំនួន ១១គ្រួសារ គ្រួសារយុទ្ធមិត្ត ១៩៧៨ ចំនួន ៤គ្រួសារ និងគ្រួសារប្រជាពលរដ្ឋក្រីក្រ ៥គ្រួសារ ដោយបានរៀបចំប្រគល់ផ្ទះ និងដីលំនៅឋានរួចហើយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
-ទីតាំងទី៣៖ នៅភូមិធ្លកថ្មី និងភូមិកណ្ដាលឃុំត្នោត ស្រុកកំពង់រោទិ៍ លើផ្ទៃដី ១៥៤,៦ហ.ត
- ជំហានទី១៖ សាងសង់ផ្ទះ ៥៣ខ្នង អនុវត្តនៅឆ្នាំ២០២៤ សម្រាប់ផ្ដល់ជូនគ្រួសារពលី ចំនួន ៣គ្រួសារ គ្រួសារមរណៈ ចំនួន ៧គ្រួសារ គ្រួសារពិការ ចំនួន ១០គ្រួសារ គ្រួសារនិវត្តន៍ជន ចំនួន ១៧គ្រួសារ នគរបាលកំពុងបម្រើការងារ ចំនួន ១១គ្រួសារ និងគ្រួសារយុទ្ធមិត្ត ១៩៧៨ ចំនួន ៥គ្រួសារ ដោយបានរៀបចំប្រគល់ផ្ទះ និងដីលំនៅឋានរួចហើយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤
- ជំហានទី២៖ សាងសង់ផ្ទះបន្ថែម ចំនួន ១២៦ខ្នងផ្ទះ អនុវត្តនៅឆ្នាំ២០២៥ សម្រាប់ផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធមិត្ត ឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារ ដោយបានរៀបចំប្រគល់ផ្ទះ និងដីលំនៅឋានរួចហើយ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ ។
–ការងារមូលនិធិជាតិជំនួយសង្គមខេត្ត
+កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
-គិតត្រឹមខែមេសា ឆ្នាំ២០២៦ គ្រួសារមានប័ណ្ណសមធម៌ទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធី សរុបចំនួន ៣៤.១០៧គ្រួសារ ស្មើនឹងទឹកប្រាក់ ២.៤៣០.៨៧៨.០០០រៀល ក្នុងមួយខែ ក្នុងនោះឧបត្ថម្ភទៅលើ៖
- មនុស្សវ័យចាស់ ចំនួន ២៤.១៥៩នាក់
- ជនមានពិការភាព ចំនួន ៥.៣០០នាក់
- អ្នកផ្ទុកមេរោគអេដស៍ ចំនួន ២៥១នាក់
- អាហារូបករណ៍សិស្សក្រីក្រ ចំនួន ១៥.០៧៣នាក់
- ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួន ៨៤៨ករណី
+កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ
-ចំនួនយុវជនដែលទទួលបានការឧបត្ថម្ភពីកម្មវិធី សរុបចំនួន ១៤៧នាក់ ស្រី ១០៥នាក់
-ថវិកាចំណាយសរុប ចំនួន ៤០.០៤០.០០០រៀល ក្នុងមួយខែ ។
+ការងាររបបសន្តិសុខសង្គម
-នៅក្នុងខេត្តមានអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៦.៧៦៧នាក់ ស្រី ៥៦១នាក់ ដោយត្រូវចំណាយប្រចាំខែសរុប ៤.៧០៦.៥៤៨.៥៤៦រៀល រួមមាន ៖
- អតីតមន្ត្រីរាជការស៊ីវិល ចំនួន ២.៦៥៦នាក់ ស្រី៤១៦នាក់ (និវត្តជន ១.៩៧៩នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ៤៦នាក់ អ្នកនៅក្នុងបន្ទុកសព ៦៣១នាក់ ដោយត្រូវចំណាយថវិកាប្រចាំខែ ១.៨០៧.៨២៤.៦១០រៀល ក្នុងមួយខែ ។
- អតីតយុទ្ធជន ចំនួន ៤.១១១នាក់ ស្រី ១៤៥នាក់ (ជនបាត់បង់សមត្ថភាពការងារ ៥១នាក់ ជនពិការ ៥៩៦នាក់ ជនពលី ៩៧៧នាក់ ជនមរណៈ ៥៩៣នាក់ និវត្តជន ១.៨៩៤នាក់) ដោយត្រូវចំណាយថវិកាប្រចាំខែ ២.៨៩៨.៧២៣.៩៣៦រៀល ក្នុងមួយខែ ។
+អំពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
-គ្រួសារក្រីក្រសរុប មានចំនួន ៣៤.០៤៥គ្រួសារ ស្មើនឹង ២០,៤៦% ក្នុងនោះ ៖
- គ្រួសារក្រីក្រកម្រិត១ មានចំនួន ៥.៩៩៤គ្រួសារ ស្មើនឹង ៣,៦%
- គ្រួសារក្រីក្រកម្រិត២ មានចំនួន ២៨.០៥១គ្រួសារ ស្មើនឹង ១៦,៨៥%។
-គ្រួសារងាយរងហានិភ័យ មានចំនួន ៩.២២៨គ្រួសារ ស្មើនឹង ៥,៥៤% ។
-អាជីវកម្មសេវាកម្មទេសចរណ៍ និងកាស៊ីណូ
+អាជីវកម្មសេវាកម្មទេសចរណ៍
-នៅទូទាំងខេត្តមាន សណ្ឋាគារ ចំនួន ៤៤កន្លែង ស្មើនឹង ២.៧៤៨បន្ទប់ ផ្ទះសំណាក់ ចំនួន ៩៣កន្លែង ស្មើនឹង ១.៤១៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ១៣១កន្លែង ខារ៉ាអូខេ ៤២កន្លែង ឌីស្កូតែក ៧កន្លែង បៀហ្គាឌិន ២កន្លែង ម៉ាស្សា និងស៉្បា ៥៤កន្លែង ក្លឹបកម្សាន្ត ៩កន្លែង កីឡាទេសចរណ៍ ៤កន្លែង រមណីយដ្ឋាន ៣កន្លែង ផ្សាររាត្រី ១កន្លែង និងមជ្ឈមណ្ឌលកម្សាន្ត ១កន្លែង ។
-ជារួមអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តសរុប ៣៧៧កន្លែង បុគ្គលិកបម្រើការងារសរុប ៣.៦៣៩នាក់ ស្រី ២.១៥៨នាក់ ក្នុងនោះបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងអាជីវកម្មសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យចំនួន ៦៨៥នាក់ ស្រី ៤០៣នាក់។
+អំពីចំនួនកាស៊ីណូ
-គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្នុងខេត្តមានកាស៊ីណូ ចំនួន ២៨កន្លែង ក្នុងនោះដកអាជ្ញាបណ្ណ ២កន្លែង ផ្អាកដំណើរការ ១កន្លែង និងអាជ្ញាបណ្ណផុតសុពលភាព ១កន្លែងរួមមាន ៖
- ក្រុងបាវិត ចំនួន ២០កន្លែង (ដកអាជ្ញាបណ្ណ ១កន្លែង)
- ស្រុកចន្ទ្រា ចំនួន ៤កន្លែង (ដកអាជ្ញាបណ្ណ ១កន្លែង)
- ស្រុកកំពង់រោទិ៍ ចំនួន ៣កន្លែង (ផ្អាកដំណើរការ ១កន្លែង)
- ស្រុករំដួល ចំនួន ១កន្លែង (ផុតសុពលភាព)។