រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ នឹងគម្រោងស្ដារបឹងដូនទយ នៅសាលប្រជុំស្រុកចន្ទ្រា

  • 873
  • ដោយ Admin

នៅថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ នឹងគម្រោងស្ដារបឹងដូនទយ នៅសាលប្រជុំស្រុកចន្ទ្រា ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា លោក វណ្ណ សុមុនី្ន អភិបាលរងក្រុងបាវិត លោកប្រធាន អនុប្រធានមន្ទីរជំនាញនានា ដែលពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យជុំវិញស្រុកដែលពាក់ព័ន្ធ លោកមេឃុំច្រេស លោកមេឃុំព្រៃគគីរ លោកមេភូមិព្រៃគគីរ លោកមេភូមិត្រពាំងបុណ្យ លោកតំណាងក្រុមហ៊ុនឦសាន្ត អ៊ីមផត អិចផត & ខនស្ត្រាក់សិន សរុបវត្តមានចំនួន ២៥នាក់ ។

ក្នុងឱកាសនោះឯកឧត្តម ហែមពិសិដ្ឋ អភិបាលរងខេត្ត បានអនុញ្ញាតឲ្យលោកមេឃុំ ទាំង២ឃុំ និងចៅសង្កាត់ ១ សង្កាត់លោកមេភូមិទាំង២ លើកបញ្ហាប្រឈម និងប្រវត្តិបឹងដូនទយ ជូនអង្គប្រជុំ ហើយណែនាំដល់រដ្ឋបាលស្រុកចន្ទ្រា បង្កើតគណៈកម្មការស្រុកសហការជាមួយគណៈកម្មការខេត្តចុះត្រួតពិនិត្យកន្លែងស្ដាបឹងដូនទយ ។

បន្ទាប់ពីចប់កិច្ចប្រជុំនេះឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ចុះពិនិត្យទីកន្លែងស្ដារបឹងដូនទយផងដែរ ៕

អត្ថបទទាក់ទង