បន្ទាប់ពីចប់កិច្ចប្រជុំប្រចាំខែនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យសួនច្បារច្រមុះជ្រូកផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដេីម្បីរៀបចំជួសជុលកែលម្អរឲ្យមានសោភ័ណ្ឌ។
អញ្ជេីញអមដំណេីរក្នុងឱកាសនោះដែររួមមាន៖ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុងស្វាយរៀង លោកប្រធានភូមិបាលក្រុង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។