រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង

  • 160
  • ដោយ Admin

នៅថ្ងៃសុក្រ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត​ស្វាយរៀង​ តំណាង​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម ម៉េង ប៊ុណ្ណារិទ្ធ អគ្គលេខាធិការរងគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិនៃក្រសួងដនស បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ចក្ខុវិស័យ២០២៤។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីក្រុមការងារទីប្រឹក្សាបច្ចេកទេសADB លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត​ លោកអភិបាលស្រុក/ក្រុងទាំង៨ សរុបចំនួន ៣១នាក់។

អត្ថបទទាក់ទង