រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអនុញ្ញាតឲ្យលោក​ ផាម​ តឹនហ្វា​ចូលជួបសម្តែងការគួសម​

  • 81
  • ដោយ Admin

នាថ្ងៃចន្ទ​ ១រោច ខែផល្គុន​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៤នេះ​ នៅសាលប្រជ្រជុំ​ ព្រៃបាសាក់​សាលាខេត្ត​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យលោក​ ផាម​ តឹនហ្វា​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ និងជាប្រធានគណៈកម្មាធិការណែនាំ៥១៥ខេត្តឡុង​អាន​ ចូលជួបសម្តែងការគួសម​ និងប្រជុំផ្លាស់ប្តូរយោបល់ឯកភាពលេីខ្លឹមសារសហការអនុវត្តភារកិច្ចរុករកប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនវៀតណាមដែលពាក់លីនៅកម្ពុជាដំណាក់កាលទី២៣​ រដូវប្រាំង២០២៣-២០២៤​ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ រវាងគណៈកម្មការជំនាញខេត្តស្វាយរៀង​ប្រទេសកម្ពុជា ជាមួយគណៈកម្មការណែនាំ៥១៥ខេត្តឡុងអាន​ ប្រទេសវៀតណាម។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោកមេបញ្ជាការ​ បញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ និងប្រតិភូនៃក្រុមការងារគណៈកម្មការណែនាំ៥១៥ខេត្តឡុងអាន។

អត្ថបទទាក់ទង