រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សេង សីលា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីទិវាទីក្រុងស្អាត

  • 292
  • ដោយ Admin

នៅថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមសេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍ ” ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីលោកអភិបាល- អភិបាលរងក្រុងស្វាយរៀង ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធក្នុងក្រុង មន្ត្រីរាជការសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ សរុបប្រមាណ៧០០អង្គ/នាក់ ដែលពិធីអបអរសាទរនេះរៀបចំឡេីងនៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្រោយចប់ពិធីក៏មានការចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្លូវទីសាធារណៈនានានៅក្នុងក្រុងស្វាយរៀងផងដែរ។

អត្ថបទទាក់ទង