រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យមើលការរស់នៅ របស់បងប្អូនអតីតយុទ្ធជន

  • 328
  • ដោយ Admin

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចូលរួមអមដំណើរឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខ ពិនិត្យមើលការរស់នៅ ការបង្កបង្កើនផល និងការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន និវត្តន៍ជន ចំនួន ៤០០គ្រួសារ ដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុករមាសហែក លោកអធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

អត្ថបទទាក់ទង