រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សា

  • 207
  • ដោយ Admin

កិច្ចប្រជុំសាមញ្ញ លើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧

២.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត។

៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់ប្រតិទិននៃកិច្ចប្រជុំសាមញ្ញ ឆ្នាំទី៥ អាណត្តិទី៣

៤. ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត

៥. ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត

៦.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣)។សូមជម្រាបផងដែរថា​ នៅក្នុងកិច្ចប្រជុំព្រឹកនេះ​ មុននឹងចាប់ផ្តេីមដំណេីរការកិច្ចប្រជុំ​ គណៈអធិបតីរួមទាំងឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីដែលចូលរួមក្នុងកិច្ចប្រជុំបានក្រោកឈស្មឹងស្មាតគោរពដល់ដួងវិញ្ញាក្ខន្ធ​ ឯកឧត្តម​ វ៉ា​ សារ៉េន​ សមាជិកក្រុមប្រឹក្សាខេត្តដែលបានទទួលមរណៈភាពនៅថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២៣​នេះ​ ចំនួនមួយនាទីផងដែរ។

អត្ថបទទាក់ទង