រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម តូច ប៉ូលីវ៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែក ភារកិច្ចប្រតិភូខេត្តក្នុងព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍លើកទី៣២

  • 86
  • ដោយ Admin

នៅថ្ងៃអង្គារ ១៣កេីត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែក តួនាទី ភារកិច្ច ដើម្បីប្រតិភូខេត្តស្វាយរៀងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា(ពិធីបើក) និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ (ពិធីបិទ) ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការធនធានមនុស្ស លោកនាយករងទីចាត់ការអន្តរវិស័យ ព្រមទាំងលោក លោកស្រី ជាអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង